khmer eng
  • ឯកឧត្តម ទេព យុទ្ធី ជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានអញ្ជើញចុះសាកសួរសុខទុក្ខតាមខ្នងផ្ទះប្រជាពលរដ្ឋចាស់ជរា ពិការ មានជំងឺដែលកំពុងសម្រាកព្យាបាលនៅគេហដ្ឋានចំនួន ៦នាក់
     
    ចែករំលែក ៖

    រសៀលថ្ងៃសៅរ៍ទី២៧ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម ទេព យុទ្ធី សមាជិកគណៈកម្មការទី៨ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានអញ្ជើញចុះសាកសួរសុខទុក្ខតាមខ្នងផ្ទះប្រជាពលរដ្ឋចាស់ជរា ពិការ មានជំងឺដែលកំពុងសម្រាកព្យាបាលនៅគេហដ្ឋានចំនួន ៦នាក់ ស្ថិតនៅក្នុងភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប។ក្នុងឱកាសនោះដែរ ឯកឧត្តម បានធ្វើការអប់រំណែនាំដល់ប្រជាពលរដ្ឋឲ្យយកចិត្តទុកដាក់ថែទាំសុខភាព និងអនុវត្តជាប់ជាប្រចាំនូវវិធានការ ៣កុំ និង ៣ការពារឲ្យបានខ្ជាប់ខ្ជួន ដើម្បីរួមចំណែកទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ-១៩ និងបាននាំយកនូវឈើច្រត់ដែកចំនួន ០៦គូ ក្រម៉ា និងថវិកាមួយចំនួនឧបត្ថម្ភជូនផងដែរ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សាស្រ្តាចារ្យ និងនិស្សិតនៃសកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ អញ្ជើញទស្សនកិច្ចឈ្វេងយល់អំពីស្ថាប័នព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញសំណេះសំណាលជាមួយសមាជិកាព្រឹទ្ធសភា មន្រ្តីរាជការជាស្ត្រី និងនិវត្តជននារី នៃអ.ពស ក្នុងឱកាសអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    ោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦
    thumbnail